បើគិតជារចនាសម័្ពន្ធទទួលស្គាល់ដោយអនុក្រិត “មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់​ឯកសារអង្គរ” បង្កើតឡើងនៅឆ្នាំ២០១១។ តែតាមពិតរចនាសម័្ពន្ធនេះបានកើតមានតាំងពីយូរមកហើយ តែកាលនោះជាបណ្ណាល័យរបស់អង្គការយូណេស្កូប្រចាំខេត្តសៀមរាប។ ក្រោយពីអាជ្ញាធរអប្សរាបង្កើតឡើងក្នុងឆ្នាំ១៩៩៥ អង្គការយូណេស្កូបានផ្ទេរបណ្ណាល័យនេះមកឲ្យអាជ្ញាធរអប្សរាជាអ្នកគ្រប់គ្រងវិញ។ ពេលនោះអាជ្ញាធរអប្សរាឲ្យឈ្មោះបណ្ណាល័យនេះថា “មណ្ឌលអន្តរជាតិតម្កល់ឯកសារអង្គរ”។ មិនយូរប៉ុន្មានដោយយល់ឃើញថាមណ្ឌលតម្កល់ឯកសារ អង្គរនេះមានតួនាទីតួសំខាន់ជាអ្នកសម្របសម្រួលរវាងអាជ្ញាធរអប្សរានិងដៃគូជាតិនិងអន្តរជាតិ សម្រាប់ការស្រាវជ្រាវទាំងក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់ គ្រងដោយអាជ្ញាធរអប្សរា និងថែមទាំងមាននាទីសំខាន់ក្នុងការផ្សព្វផ្សាយនិងថែរក្សាឯកសារសំខាន់ៗ និងមានតម្លៃរបស់អាជ្ញាធរអប្សរាទើបរាជរដ្ឋាភិបាល បានតំឡើងកម្រិតពី “មណ្ឌលអន្តរជាតិតម្កល់ឯកសារអង្គរ” ទៅជា “មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ” វិញដែលមានថ្នាក់ស្មើនាយកដ្ឋានតាម អនុក្រិតលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរមានអង្គភាពពីរសម្រាប់បំពេញតួនាទី និងភារកិច្ចដូចខាងក្រោម ៖

  • រៀបចំកម្មវិធី និងក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ស្រាវជ្រាវបេតិកភណ្ឌរូបីនិងអរូបី និងវិស័យផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រងឧទ្យានអង្គរ និងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរ អប្សរា។
  • ពិនិត្យនិងផ្តល់យោបល់លើសំណើរស្រាវជ្រាវរបស់ដៃគូជាតិនិងអន្តរជាតិនៅក្នុងឧទ្យានអង្គរ និងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
  • រៀបចំអនុស្សារណៈយោគយល់ (MOU) ជាមួយដៃគូជាតិនិងអន្តរជាតិ ដែលស្រាវជ្រាវនៅក្នុងឧទ្យានអង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
  • ទំនាក់ទំនង តាមដាន និងសហការជាមួយដៃគូជាតិនិងអន្តរជាតិ ដែលស្រាវជ្រាវនៅក្នុងឧទ្យានអង្គរនិងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។
  • រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារតាមការកំណត់ជូនអគ្គនាយកអាជ្ញាធរអប្សរា។
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនដោយប្រធានអាជ្ញាធរអប្សរា និងអគ្គនាយកអាជ្ញាធរអប្សរា។

ថ្មីៗនេះដោយមានការជួយឧបត្ថម្ភគាំទ្រពី Fund for the International Development of Archives (FIDA) ជាស្ថាប័នបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកលើជំនាញបណ្ណាសារ និង International Council on Archives (ICA) ដែលជាស្ថាប័នអន្តរជាតិគ្រប់គ្រងនិងអភិរក្សឯកសារបេតិកភណ្ឌ យើងបានរៀបចំប្រព័ន្ធគ្រប់គ្រងឯកសារមានលក្ខណៈជាបណ្ណាសារដោយឲ្យឈ្មោះថា “ឯកសារអង្គរ” ដើម្បីតម្កល់ឯកសារមានតម្លៃនិងកម្រ ជាពិសេសទាក់ទងជាមួយ បេតិកភណ្ឌអង្គរដើម្បីរក្សាទុកឯកសារទាំងនោះឲ្យបានគង់វង្សយូរអង្វែង ដោយប្រើកម្មវិធី (Access To Memory - ATOM) software ។ ATOM ដែលជាប្រព័ន្ធគ្រប់គ្រងឯកសារទាំងនេះ យើងបានបែងចែកជាពីរផ្នែក ៖

ផ្នែកទី១ ៖ ជាបណ្ណាល័យដែលមានកាតាឡុកអេឡិចត្រូនិក អ្នកអានអាចរកឯកសារពីចម្ងាយបានតាមកាតាឡុកជាភាសាខ្មែរ បារាំង និងអង់គ្លេស។ បណ្ណាល័យនេះមានតម្កល់សៀវភៅ និងឯកសារ ផ្សេងៗជាង២៥០០ ច្បាប់ ភាគច្រើនទាក់ទងនឹងប្រវត្តិសាស្រ្ត សាសនា សិល្បៈ បុរាណវិទ្យា នរវិទ្យា ភាសាវិទ្យា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា និងឯកសារស្តីពីអង្គរ។

ផ្នែកទី២ ៖ ជាបណ្ណាសារតម្កល់ឯកសារអង្គរដោយផ្តោតលើការគ្រប់គ្រងឯកសារកម្រ និងសំខាន់ៗ ដែលទាក់ទងនឹងរមណីយដ្ឋានបេតិកភណ្ឌអង្គរតាមរយៈ ការធ្វើចំណាត់ថ្នាក់ឯកសារដែលមាននៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និងនាយកដ្ឋាននានានៃអាជ្ញាធរអប្សរា។ ឯកសារទាំងនោះ នឹងបញ្ចូលទៅក្នុងកម្មវិធី ATOM ដែលជាកម្មវិធីសម្រាប់គ្រប់គ្រង និងផ្សព្វផ្សាយជាសាកលតាមរយៈប្រព័ន្ធ Internet។

អានបន្ត..

Based on APSARA management structure approved by the Royal Government of Cambodia (RGC), AICRD was officially formed in 2011. However, this unit has long existed and was before known as UNESCO library based in Siem Reap province. After the establishment of APSARA Authority in 1995, UNESCO signed the library over to APSARA Authority. The library was then named as “Angkor International Center of Documentation” by APSARA Authority.

Later on, understanding the important role of the center in facilitating a work between APSARA Authority and its National and International Partners in conducting research in Angkor site and other regions under jurisdiction of APSARA Authority and in promoting publication and maintaining documentations produced by APSARA Authority, RGC has developed the center from “Angkor International Center of Documentation” to “Angkor International Center of Research and Documentation (AICRD)”.

Under sub decree number 170 អនក្រ.បក issued on 22nd July 2011, AICRD is leveled equivalent to a department of APSARA Authority.
The AICRD has two operational sections undertaking following responsibilities:

  • Organize programs and strategic research framework on tangible and intangible heritage and other sectors including Angkor site management and management of other regions under jurisdiction of APSARA Authority.
  • Review research proposals requested by National and International partners in Angkor site and other regions under jurisdiction of APSARA Authority and provide recommendations accordingly
  • Prepare MOU between APSARA Authority and National and International Partners for research proposals implementing in Angkor site and in other regions under jurisdiction of APSARA Authority.
  • Communicate, Monitor and collaborate with National and International Partners.
  • Prepare activity and monthly report to be submitted to Director General of APSARA Authority.
  • Perform other tasks assigned by President and Director General of APSARA Authority.

With recent supports from Fund for the International Development of Archives (FIDA), an Archives training and capacity building institution and from International Council on Archives (ICA), an international institution for management and preservation of cultural heritage documents, a document management system, Archives alike called “Angkor Archives” has been arranged. Angkor Archives is used to store valuable and rare records and documents particularly related to Angkor by using a program called Access To Memory (AToM,). ATOM is divided into two main parts:

Part 1: is an electronic catalogue library which allows readers to access online catalogue in Khmer, English, and French. This electronic library stores a wide range of books, films, and other research documents of more than 2500 titles. Majority of them are concerning history, religions, arts, archaeology, anthropology, linguistics in Southeast Asia particularly Cambodia and records related to Angkor.

Part 2: is Angkor Archives which focuses on managing essential and rare documents linked to Angkor heritage site. The available documents and records in AICRD and other departments of APSARA Authority are ranked and uploaded to AToM, a universal online program for data management and promotion.

Read More